ក្លឹបកសិកម្មយុវសិស្សឆ្នើម

កម្មវិធីកសិកម្មនឹងផ្តោតលើការចិញ្ចឹមមាន់ជ្រូកត្រីនិងកង្កែបជាមួយនឹងការដាំដុះផ្សិតនិងបន្លែ។ផលិតផលទាំងនេះកំពុងតែមានតម្រូវការខ្ពស់នៅលើទីផ្សារហើយឥឡូវនេះផលិតផលទាំងនេះ ភាគច្រើនត្រូវបាននាំចូលពីប្រទេសជិតខាងដែលធើ្វអោយមហាជនមានការព្រួយបារម្ភលើការ ប្រើប្រាស់សារធាតុគីមីហួសកំរិតដែលអាចបង្កអោយមានគ្រោះថ្នាក់ខណៈពេលដែលមានសក្តា នុពលដ៏ធំដើម្បីផលិតផលិតផលទាំងនេះ នៅក្នុងតំបន់ជនបទ។

គំនិតចម្បងក្នុងកម្មវិធីនេះគឺដើម្បីលើកកម្ពស់សក្តានុពលរបស់យុវជនរបស់យើងអោយមានជំ នាញវិស័យ កសិកម្ម និងការប្រើប្រាស់ជីសរីរាង្គគ្រប់គ្រាន់ (គ្មានជាតិគីមី) ។ យើងនឹងមានការបង្ហាញរបៀបធ្វើនៅទីកន្លែងតែម្តងដើម្បីអនុញ្ញាតឲ្យសិស្សនិស្សិតនូវឱកាស ដើម្បីសិក្សាពីស្ថានការណ៍ពិតដើម្បីទទួលបាននូវបពិសោធន៍ជាក់ស្ដែង។ យើងនឹងអញ្ជើញឪពុកម្តាយនាយកសាលានិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធ្វើជាគណៈ កម្មាធិកាភិបាលរបស់ក្លឹបដើម្បីដំណើរការក្លឹបឲ្យមានប្រសិទ្ធភាព។ យើងនឹងធ្វើការប្រជុំ តាមប្រព័ន្ធ videoconference ប្រចាំសប្តាហ៍ដើម្បីណែនាំពួកគេនៅដំណើរការទាំងមូល។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ