ក្លឹបភាសាអង់គ្លេស មគ្គុទេសទេសចរណ៍ និងផ្ទះស្នាក់យុវសិស្សឆ្នើម

ភាសាអង់គ្លេសសំរាប់គោលបំណងជាក់លាក់នឹងផ្តោតទៅលើភាសាអង់គ្លេសសម្រាប់ការប្រា ស្រ័យទាក់ទងភាសាអង់គ្លេសសម្រាប់សេវាកម្មអតិថិជភាសាអង់គ្លេសសម្រាប់បដិសណ្ឋារកិច្ច និងភាសាអង់គ្លេស សម្រាប់មគ្គុទ្ទេសទេសចរណ៍។ឥណទាននឹងត្រូវបានផ្តល់ឲ្យដើម្បីបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសតូចៗ។វាមានសក្តានុពលដ៏ធំមួយដើម្បីរៀបចំ អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍នៅក្នុងតំបន់ជនបទ។កម្មវិធីនេះនឹងផ្តល់នូវការគាំទ្រ ផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដល់សមាជិកដើម្បីជួសជុលផ្ទះមានរចនាបទខ្មែរបែបប្រពៃណី សម្រាប់ជាផ្ទះស្នាក់សម្រាប់ទេសចរណ៍និងដើម្បីទិញរទេះសេះនិងរទេះគោសម្រាប់ការដឹក ជញ្ជូនក្នុងស្រុក។

គម្រោងនេះនឹងស្តាកន្លែងបោះបង់ចោលអោយក្លាយជាកន្លែងទាក់ទាញមួយសម្រាប់ភ្ញៀវទេស ចរណ៍។ ឥណទាននឹងត្រូវបានផ្តល់អោយដើម្បីជួសជុលផ្ទះទាំងនោះអោយមានភាពសមរម្យ សម្រាប់ជាផ្ទះស្នាក់ជាពិសេសដើម្បីរក្សាផ្ទះបាយនិងបង្គន់អោយមានអនាម័យស្អាត។ សុវត្ថិភាពនិងសន្ដិសុខនឹងជាអាទិភាពសំរាប់ភ្ញៀវទេសចរណ៍ផងដែរ។យើងនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្លាំងសន្ដិសុខក្នុងមូលដ្ឋាន និងមន្ត្រីប៉ូលីសដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខ។សមាជិកក្លឹបនឹងត្រូវបានបញ្ជូនទៅទទួលបទពិសោធន៍ដោយផ្ទាល់ជាមួយមគ្គុ ទេសទេសចរណ៍ ផ្ទះស្នាក់ និងរៀនក្បួនចំអិនម្ហូបខ្មែរ និងលោក ខាងលិច។

យើងនឹងអញ្ជើញឪពុកម្តាយនាយកសាលានិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធ្វើជាគណៈ កម្មាធិការ ភិបាលរបស់ក្លឹបដើម្បីដំណើរការក្លឹបឲ្យមានប្រសិទ្ធិភាព។យើងនឹងធ្វើការប្រជុំតាម ប្រព័ន្ធ video conferenceប្រចាំសប្តាហ៍ដើម្បីណែនាំពួកគេនៅដំណើរការទាំងមូល។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ