ហេតុអ្វីត្រូវមានមូលនិធិប្រយុទ្ធ?

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាង៣០% នៃអត្រាប្រជាជនរបស់ខ្លួនរកប្រាក់ចំណូលបានតិចជាង១ដុល្លារសហរដ្ឋអាមេ
រិកក្នុងមួយថ្ងៃ។ ជីវិតប្រចាំ ថ្ងៃគឺត្រូវបានកំណត់លក្ខណៈជាភាពងាយរងគ្រោះដោយសារ
តែភាពក្រីក្រ ដោយសារតែចំនួនប្រជាជន ប្រមាណ៧០% ពឹងផ្អែកលើវិស័យកសិកម្ម ស
ម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ប្រទេសកម្ពុជាបានជួប ការលំបាកក្នុងការបង្កើនជីវភាព
រស់នៅសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងបំលាស់ប្តូរសេដ្ឋកិច្ចបច្ចុប្បន្ន។

សេដ្ឋកិច្ចសាជីវកម្ម ផ្អែកសំខាន់លើវិស័យកសិកម្ម សំណង់ ទេសចរណ៍ និងបដិសណ្ឋារកិច្ច
និងកាត់ដេរ។ ការអភិវឌ្ឍន៍ការអប់រំ ត្រូវបានគេជឿជាក់ថាជាកត្តាដ៏សំខាន់ដើម្បីកាត់បន្ថ
យភាពក្រីក្រ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា។ ផែនការយុទ្ធសាស្រ្ត
អភិវឌ្ឍន៍ជាតិដែលជាគោលនយោបាយ របស់ រាជរដ្ឋាភិបាលប្រទេសកម្ពុជាសំរាប់ការស
ម្រ​​​​បសម្រួលសកម្មភាពដែលផ្ដោតសំខាន់ទៅលើការកាត់បន្ថយ ភាពក្រីក្រ និងការអភិ
វឌ្ឍន៍​​​​សេដ្ឋ​​​​កិច្ចសង្គម បានទទួលស្គាល់ពីសារៈសំខាន់វិស័យអប់រំជាក្នុងការ អភិវឌ្ឍន៍ធន
ធាន​​​​មនុស្សរបស់ប្រទេសខ្លួន។

យើងជឿជាក់ថាជំនាញបំនិនជីវិត និងជំនាញវិជ្ជាជីវៈ គឺជាធាតុដ៏សំខាន់បំផុតដើម្បីការ
អភិវឌ្ឍន៍ធនធាន មនុស្ស។ ទោះជាយ៉ាងណាប្រទេសកម្ពុជានៅតែខ្វះកម្លាំងពលកម្មជំ
នាញ ដោយសារតែប្រជាជនកម្ពុជា វ័យក្មេងភាគច្រើន ខ្វះជំនាញបំនិនជីវិត និងជំនញ
វិជ្ជាជីវៈមូលដ្ឋាន ដើម្បីអាចបង្កើតប្រាក់ចំណូលដោយ ខ្លួនឯងដោយសារតែ ពួកគេមិន
ត្រូវបានបង្រៀននៅអនុវិទ្យាល័យ។ លើសពីនេះទៅទៀតសិស្សនិស្សិត មិនបានដឹងអំពី
សារៈសំខាន់នៃជំនាញ វិជ្ជាជីវៈ និងបំនិនជីវិត។ លើសពីនេះទៀត ចំនួនស្ថានប័នវិជ្ជាជីវៈ
និងបច្ចេកទេសនៅមានកំណត់។ កម្មវិធីជំនាញភាគច្រើននៅតាមជនបទទាក់ទងនឹងវិ
ស័យកសិកម្ម និង ជំនាញសិប្បកម្ម និងដែលជាទូទៅត្រូវបានដំណើរការតាមជំនួយរដ្ឋា
ភិបាល (ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០០៩) ។

បច្ចុប្បន្ន នៅមិនទាន់មានកម្មវិធីត្រឹមត្រូវណា បានអនុវត្តដើម្បីផ្តល់ការបណ្តុះបណ្តាល
ជំនាញមូលដ្ឋាន និងការគាំទ្រដោយផ្ទាល់ដល់សិស្សដែលមិនមានលទ្ធភាពបន្តការសិក្សា
ថ្នាក់ឧត្តម នៅក្នុងទីក្រុងទេ។ លើសពីនេះទៅទៀត នៅមិនទាន់មានយន្តការ និងកិច្ចខិតខំ
ប្រឹងប្រែងគ្រប់គ្រាន់ក្នុងការវិនិយោគដើម្បីជួយយុវជន ឲ្យឈានដល់សក្តានុពលពេញ
លេញរបស់ខ្លួននោះឡើយ។ ដូច្នេះយុវជនដែលមាន ចំណូលទាបមកពីតំបន់ដាច់ស្រ
យាលមានឱកាសតិចតួចក្នុងការអភិវឌ្ឍន៍ខ្លួន។

តាមការអងេ្កតមើល នៅក្នុងគ្រួសារនីមួយៗ មានសក្តានុពលដ៏ធំសម្បើមក្នុងការអនុវត្តន៍
សកម្មភាព កសិកម្មខ្នាតតូច។ ឧទាហរណ៍ ក្នុងគ្រួសារនីមួយៗមានធនធានជាច្រើនដូចជា
ដីកសិដ្ឋានតូច ស្រះត្រី វាលស្រូវ និងដទៃទៀត។ ទាំងនេះសាកសមសម្រាប់វិស័យកសិកម្ម
ឬការចិញ្ចឹមសត្វ ប៉ុន្តែភាគច្រើន ធនធានទាំងនោះមិនត្រូវបានប្រើប្រាស់នោះទេ។នៅក្នុង
នៅក្នុង សហគមន៍នីមួយៗ មានសក្ដានុពលដ៏សម្បើម ដើម្បីរៀបចំអេកូទេសចរណ៍និង
អាជីវកម្មផ្ទះសំណាក់កំសាន្ត ប៉ុន្តែមិនទាន់មានការខិតខំប្រឹងប្រែង ក្នុងការប្រើប្រាស់ធន
ធានទាំងនោះនៅឡើយទេ។

ដូច្នេះហើយទើបមូលនិធិប្រយុទ្ឋត្រូវបានបង្កើតឡើងដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនជា
ពិសេសជនក្រីក្រ និងជួបការលំបាកដើម្បីអោយពួកគាត់ជួយខ្លួនឯង។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ