យុទ្ធសាស្រ្ត

 • បងើ្កតកម្មវិធីសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិកជាមួយនឹងការបង្រៀនជាក់ស្តែង និងងាយស្រួល យល់ជាភាសាអង់គ្លេស និងភាសាខ្មែរ។
 • បង្កើតការសិក្សាដែលភ្ចាប់ជាមួយនឹងការអនុវត្តន៍ជាក់ស្ដែងជាមួយនឹងវិធីសាស្រ្ត បង្រៀន និងរៀន ដែលមានលក្ខណៈរស់រវើក និងទាក់ទាញ។
 • អញ្ចើញគ្រូដែលមានវិជ្ជាជីវៈនិងមានឈ្មោះល្បីដែលមកពីស្ថាប័នរដ្ឋាភិបាលសា កលវិទ្យាល័យអង្គការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនដើម្បីផលិតមេរៀនជាខ្សែ វីដេអូ។
 • ធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡា(MoEYSក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ (MoLVT) និងដៃគូស្ថាប័នបណ្តុះបណ្តាល វិជ្ជាជីវៈរបស់ក្រសួង(PTCs) អោយ ស្របតាមក្របខ័ណ្ឌ សមត្ថភាពការងាររបស់ប្រទេសកម្ពុជា (CQF)
 • សហការជាមួយយុវជនសិស្សនិសិត្សអង្គការក្រៅរដ្ឋាភិបាលអង្គការសហគមន៍ដែល មានបណ្តាញស្រុកភូមិអង្គការឯកទេសមិនមែនរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនដើម្បី អនុវត្តន៍គម្រោង។
 • ធ្វើការជាមួយវិទ្យាល័យសមាគមន៍មាតាបិតានិងក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធានាអោយ eបានថា សិស្សានុសិស្សមិនប្រើប្រាស់ប្រាក់កម្ចីក្នុងផ្លូវខុស។
 • ធ្វើឱ្យសេវានិងផលិតផលដែលបានជ្រើសរើសមានតម្រូវការខ្ពស់និងមានភាពងាយ ស្រួលក្នុងការ ស្វែងរកនៅទូទាំងប្រទេសកម្ពុជា។
 • លើកកម្ពស់ផលិតផលដែលផលិតនៅតាមផ្ទះនិងធើ្វការកាត់បន្ថយការនាំចូលផលិត ផលបែប នេះពីបរទេស។
 • បងើ្កតក្លឹបយុវជនសម្រាប់ជីវិតល្អប្រសើរ
 • ធ្វើឱ្យសិស្សនិស្សិតអាចបងើ្កតប្រាក់ចំណូលខណៈពេលដែលពួកគេកំពុងសិក្សានិង កំពុងតែទទួល បទពិសោធន៍ជីវិត។
 • ស្វែងរកទីផ្សារសម្រាប់ផលិតផល សេវាកម្មនៅក្នុង និងក្រៅប្រទេស។ បង្កើតហាង និងទីផ្សារលក់ ផលិតផលសរីរាង្គរបស់សិស្សពូកែវ័យក្មេង(YES) នៅក្នុងបណ្តាខេត្តគោលដៅ។
 • ស្វែងរកអ្នកឧបត្ថម្ភដែលចង់អោយផលិតផលសរីរាង្គនិងសេវារបស់ពួកគេឃើញ និងឮដោយសិស្សនិងយុវជនក្នុងគោលបំណងដើម្បីបង្កើតប្រាក់ចំណូលតាមរយៈ សកម្មភាពខុសៗគ្នា។
 • ក្នុងឆ្នាំ ២០១៧ Plus Education(ផ្លាស)នឹងក្លាយជាស្ថាប័នអប់រំដំបូងគេដែល ផ្តល់ការអប់រំការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជានិងបណ្តា ប្រទេសជិតខាង។

Plus Education (ផ្លាស) ប្រតិបត្តិការ ជាកម្មវិធីមួយរបស់ មូលនិធិប្រយុទ្ធ (Prayut Foundation) ដែលជា អង្គការមិនមែនរដ្ឋាភិបាលមួយ ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាល (BoD) បង្កើតឡើងដោយអ្នកស្ម័គ្រចិត្ត ពីវិស័យជាច្រើន។ ក្រុមប្រឹក្សាភិបាលគឺជាក្រុមប្រឹក្សា ភិបាលនៃនាយកគ្រប់គ្រង។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ