គណៈគ្រប់គ្រង

ខណៈពេលដែលក្រុមព្រឹក្សាភិបាលទទួលខុសត្រូវជាច្រើនសម្រាប់គោលនយោបាយកម្មវិធី និងការប្រតិ បត្តិការហិរញ្ញវត្ថុរបស់ Plus Education (ផ្លាស) ការប្រតិបត្តិលើពទបញ្ញាត្តិ របស់ក្រុម ប្រឹក្សាភិបាលនិងការគ្រប់គ្រងប្រចាំថ្ងៃគឺជាការទទួលខុសត្រូវរបស់គណៈគ្រប់ គ្រង ដោយផ្ទាល់ដែលដឹកនាំដោយនាយក ប្រតិបត្តិ។

លោក Azfar Ajaz ប្រធានគ្រប់គ្រង ផ្នែកទីផ្សារ និងទំនាក់ទំនង

លោក Azfar Ajaz បច្ចុប្បន្នកំពុងបំរើការជូន Plus Education (ផ្លាស) ប្រធានគ្រប់គ្រង ផ្នែកទីផ្សារនិងទំនាក់ទំនង។គាត់គឺជាអ្នកទទួលបន្ទុកទំនាក់ទំនងគ្រប់ចរន្តទាំងអស់ជាមួយភាគីពាក់ព័ន្ធបង្កើតនិងដឹកនាំ វីដេអូអប់រំនៅលើបណ្ដាញអេឡិចត្រូនិច សម្រាប់យុវជនកម្ពុជានិងសាធារណៈជនទូទៅ។

លើសពីនេះ លោកក៏ផ្តល់នូវ ជំនួយដល់ផ្នែកអប់រំនិងបណ្តុះបណ្តាលទាក់ទងនិងការអប់រំ នៅលើបណ្ដាញ អេឡិចត្រូនិច វគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅ។ លោកក៏ដើរតួជា ទីប្រឹក្សា និងផ្តល់ការគាំទ្រ ដល់នាយកប្រតិបត្តិសម្រាប់គម្រោងថ្មីៗនិងគម្រោងមានស្រាប់ សម្រាប់ការស្រាវជ្រាវរយៈពេលខ្លីនិងវែងការគ្រប់គ្រងគម្រោងការស្ទាបស្ទង់ទីផ្សារការប្រមូល ទិន្នន័យ និងជាច្រើនទៀត។

Azfar ទទួលបានបរិញ្ញាបត្រ័ផ្នែកពាណិជ្ជកម្មមកពីសាកលវិទ្យាល័យការាឆី ប្រទេសប៉ាគី ស្ថានហើយលោក បានទទួលសញ្ញាបត្រ័អនុបណ្ឌិតពីសាកលវិទ្យាល័យបូព៌ា ទីក្រុងហាដឺ រាបាត ប្រទេសប៉ាគីស្ថាន។ លោក បានរស់នៅ ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០។

មុនពេល បំរើការជូន Plus Education (ផ្លាស) លោក Azfar មាន បទពិសោធន៍ ជាច្រើននៅក្នុងផ្នែកទីផ្សារ ការផ្សព្វផ្សាយ ផ្នែកបំរើសេវាអតិថិជន ការផលិតអូឌីយ៉ូសំលេង និង វីដេអូ និងការគ្រប់គ្រងព្រឹត្តិការណ៍ អស់ច្រើនឆ្នាំមកហើយ។លោកក៏បានមានបទ ពិសោធន៍យ៉ាងទូលំទូលាយ្នុងការស្រាវជ្រាលើការពេញចិត្ត របស់អតិថិជនឧទាហរណ៍ជា មួយ និង ហាង Pizza Hut និងក្រុមហ៊ុន LG Mobile and Electronics រួមមានការ ស្រាវជ្រាវលើ អកប្បកិរិយាអតិថិជនមុន និងក្រោយការប្រើប្រាស់ផលិតផល និងសេវាកម្ម ការផ្តល់មតិទីផ្សារនិងមតិយោបល់របស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបន្ដការកែលំអផលិតផល។

ក្រៅពីនោះលោកបានធ្លាប់បម្រើការងារអោយក្រុមហ៊ុនជាច្រើនទៀតនៅក្នុងផ្នែកទីផ្សារ និង ការលើកតំកើន ផលិតផល និងសេវាកម្ម រួមមានក្រុមហ៊ុនល្បីៗដូចជា Coke (កូកាកូឡា) Eli Lilly (ឱសថ), BMW Motors, នាឡិកា Omega, សណ្ឋាគារ, ក្រុមហ៊ុន LG Mobile and Electronics, ក្រុមហ៊ុន Hyundai Motors, World Gold Counsel, Shell Oils & Gas, DHL Worldwide, BBC, and Pizza Hut និងក្រុមហ៊ុន ផ្សេងៗជាច្រើនទៀត។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ