សារពីនាយកប្រតិបត្តិ

សូមស្វាគមន៍!

Plus Education (ផ្លាស) គឺជាស្ថាប័នអប់រំផែ្នកជំនាញ​តែមួយគត់ដែលមានគោលដៅ ផ្ដល់នូវការអប់រំល្អបំផុតដែលអាចទៅរួចសម្រាប់សិស្សនិស្សិតរបស់យើង។ក្នុងនាមជានាយ កប្រតិបត្តិតួនាទីសំខាន់របស់ខ្ញុំគឺធានាអោយបាននូវគុណភាពកម្មវិធីបណ្តុះបណ្តាលផលិត ផលនិងសេវាកម្មរបស់ Plus Education (ផ្លាស)។

ដើម្បីបំពេញតាមតម្រូវការការងារនៅក្នុងសតវត្សទី២១នេះវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សនិស្សិតធើ្វការអភិវឧ្ឍន៍នូវជំនាញនិងការងាររបស់ពួកគេដើម្បីតាមអោយទាន់ នឹងអ្នកដែលមកពីបណ្តាប្រទេសអភិវឌ្ឍន៍។ការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិចនឹងកាន់តែ ពេញនិយមឡើងនិងមានភាពងាយស្រួលសម្រាប់សិស្សនិស្សិតទៅសិក្សានិងអភិវឌ្ឍន៍ខ្លួនឯង ឲ្យកាន់តែប្រសើរឡើង។

ពួកយើងតែងតែសុបិន្តក្នុងការបង្កើតអោយមានការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិចដែល អនុញ្ញាតអោយសិស្ស និងនិស្សិតទាំងអស់អាចប្រើប្រាស់បានដើម្បីឲ្យពួកគេអាច អភិវឌ្ឍ នូវចំនេះដឹងនិងជំនាញដែល មានស្រាប់របស់ពួកគេវិភាគបញ្ហាស្មុគស្មាញ បង្កើតសំនេរ ស្រាវជ្រាវដែលមានមូលដ្ឋាន និងធ្វើការ សហការក្នុងក្រុមចម្រុះ។

ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ Plus Education (ផ្លាស) ត្រូវបានស្ថាប នាឡើងដើម្បីផ្ដល់នូវមេរៀនតាមរយៈវីដីអូដោយឥតគិតថ្លៃជារៀងរាល់សប្តាហ៍ដែលផ្ដោតសំ ខាន់ទៅលើយុវជនសិស្សវិទ្យាល័យនិងសាកលវិទ្យាល័យ។គោលបំណងនៃការអប់រំតាមប្រ ព័ន្ធអេឡិចត្រូនិចនេះគឺចង់បំប៉នដល់សិស្សនិស្សិតជាពិសេសយុវជនជាមួយជំនាញចាំបាច់និង ត្រូវការខ្ពស់ក្នុងទីផ្សារដែលក្នុងនោះរួមមានៈភាសាអង់គ្លេសបច្ចេកវិទ្យាពត៌មានគណិតវិទ្យា កសិកម្មជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងជំនាញបំនិនជីវិត។បន្ថែមពីលើកម្មវិធីការអប់រំតាមប្រព័ន្ធអេឡិចត្រូនិច Plus Education (ផ្លាស) បានបងើ្កតកម្ម វិធីសង្គមមួយចំនួន ដើម្បីលើកកម្ពស់គំនិតច្នៃប្រឌិត វិវឌ្ឍនៈភាពផ្ទាល់ខ្លួន ការអភិវឌ្ឍន៍ អាជីព និង ភាពជា សហគ្រិន។

លើសពីនេះទៅទៀតអង្គភាពរបស់យើងក៏ផ្តល់នូវវគ្គបណ្តុះបណ្តាលទាំងក្នុងស្ថាប័ននិងតាម ក្រុមហ៊ុនសេវាប្រឹក្សាយោបល់សេវាបកប្រែសរសេរនិងផ្ទាល់មាត់និងសេវាបង្រៀនភាសាខ្មែរ។ទោះបីជាអ្នកចង់សិក្សាបន្ថែមឬអភិវឌ្ឍការអប់រំនិងជំនាញសម្រាប់អាជីពក៏ដោយគ្រូដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ជំនាញនិងបទពិសោធន៍របស់យើងនឹងអាចផ្ដល់ឱ្យអ្នកនូវបទពិ សោន៍សិក្សាមួយដែលគួរអោយចង ចាំ និងមានគុណភាព។

ខ្ញុំរំពឹងជួបអ្នកទាំងអស់គ្នានាពេលឆាប់ៗនេះ!


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ