ការសិក្សាដើម្បីភាពជោគជ័យសំរាប់សិស្សសកលវិទ្យាល័យ

ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននូវឱកាសដើម្បីណែនាំគេហទំព័រ Plus Education (ផ្លាស) និងការអប់រំតាម ប្រព័ន្ធអេឡិចត្រូនិកឥតគិតថ្លៃរបស់ខ្លួន។អ្នកចូលរួមនឹងទទួលបាននូវសារដាស់តឿនបំផុសគំនិតនិងមានពត៌មានច្បាស់លាស់ពីវាគ្មិន ដែលមានសមាសភាពខ្ពស់ដូចជាជាសិស្សពូកែសិស្សអាហារូបករណ៍និងជាអតីតសិស្សពូកែ ដែលកំពុងធ្វើការនៅក្នុងរដ្ឋាភិបាលវិស័យឯកជននិងអង្គការក្រៅរដ្ឋាភិបាល។ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យគេហទំព័ររបស់យើងកាន់តែមានប្រជាប្រិយភាពក្នុងចំណោមនិស្សិត សាកលវិទ្យាល័យ ដូច្នេះវានឹងកាន់តែមានភាពទាក់ទាញទៀតដល់អ្នកឧបត្ថម្ភ។

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតដែលថាដើម្បីរស់នៅក្នុងពិភពលោក ដែលមានបំលាស់ប្តូរនេះនិស្សិតត្រូវតែមានឧបករណ៍បំលាស់ប្តូរជីវិតដើម្បីអាចគិតដោយមាន ភាពច្នៃប្រឌិត និងសមហេតុផលដើម្បីធ្វើការសម្រេចចិត្ត ដែលមានពត៌មានគ្រប់គ្រាន់។ ដូច្នេះនិសិត្សត្រូវតែរៀនអំពីឧបករណ៍ទាំងនោះក្នុងគោលបំណងដើម្បីអាចវិភាគអត្ថបទកម្រិត ឧត្តមសិក្សាអោយមានប្រសិទ្ធិភាពនិសមហេតុផលដើម្បីអាចសិក្សាមុខវិជ្ជាដែលពាក់ព័ន្ធនឹង ការស្រាវជ្រាវដើម្បីអោយពួកគេអាចអនុវត្តន៍ចំណេះដឹងស្រាវជ្រាវបស់ពួកគេទៅកន្លែងធ្វើការ។ដូច្នេះប្រធានបទត្រូវតែស្របជាមួយនឹងនិន្នាការពិតនៃពិភពលោក។ ប្រធានបទទាំងនោះរួមមានវិធីទទួលបានជោគជ័យនៅក្នុងការសិក្សាវិធីធ្វើការស្រាវជ្រាវិធី ជ្រើសរើសមុខវិជ្ជាសិក្សានិន្នាការនៃកម្លាំងពលកម្មពិភពលោកការតម្រង់ទិសពីការសិក្សានៅ បរទេស និងរបៀបដើម្បីទទួលបានអាហារូបករណ៍ទៅបរទេស។

អ្នករៀបមានបទពិសោធន៍ទាក់ទងនឹងយុវជនហើយមានទំនាក់ទំនងនឹងសាកលវិទ្យាល័យនៅ រាជធានីភ្នំពេញនិងតាមបណ្តាខេត្ត។ហើយពួកគាត់ក៏មានបទពិសោធន៍ប្រារព្ធព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរនិងមានទំនាក់ទំនង ជាមួយម្ចាស់ឧបត្ថម្ភផ្សេងៗសម្រាប់ព្រឹត្តិការណ៍បែបនេះ។ សិស្សនិស្សិតរាប់រយនាក់នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងសិក្ខាសាលានីមួយៗដោយឥត គិតថ្លៃ។សិក្ខាសាលានេះនឹងត្រូវបានធ្វើឡើងក្នុងអំឡុងពេលចុងសប្តាហ៍ដើម្បីជៀសវាងការប៉ះទង្គិច កាលវិភាគសិក្សារបស់សិស្ស និសិត្ស។វានឹងត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យគោលដៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តគោ លដៅ។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ