Menu

ការសិក្សាដើម្បីភាពជោគជ័យសំរាប់សិស្សវិទ្យាល័យ

ការសិក្សាដើម្បីភាពជោគជ័យសំរាប់សិស្សវិទ្យាល័យនឹងត្រូវរៀបចំឡើងនៅវិទ្យាល័យដែល មានក្នុងបណ្តាខេត្តគោលដៅ។លើសពីការផ្តល់ពត៌មានជូនសិស្សនូវជំរើសសិក្សានិងភាពជោគជ័យវិជ្ជាជីវៈកម្មវិធីនេះក៏ផ្តល់ ឱកាសក្នុងការណែនាំអោយស្គាល់ពីគេហទំព័ររបស់ Plus Education (ផ្លាស) និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិចដែលឥតគិតថ្លៃរបស់យើងផងដែរ។

ប្រធានបទរួមមានវិធីសាស្រ្តក្នុងការទទួលបានជោគជ័យក្នុងការសិក្សាវិធីសាស្រ្តក្លាយជា សិស្ស ពូកែវិធីសាស្រ្តទទួលបានអាហារូបករណ៍ដែលចែកចាយដោយអតីតសិស្សឆ្នើម។ប្រធានបទក៏ផ្តោតលើជំនាញវិជ្ជាជីវៈនិន្នាការការងារពិភពលោកនិងការណែនាំពីកម្មវិធីអប់រំ នៅ មហាវិទ្យាល័យ(តើកម្មវិធីអប់រំនៅមហាវិទ្យាល័យមានលក្ខណៈយ៉ាងណា?។កម្មវីធីនេះមានលក្ខណៈខុសប្លែកពីគេព្រោះមកដល់បច្ចុប្បន្នព្រឹត្តិការណ៍និងជំនួបដែលមាន ការផ្សព្វផ្សាយត្រូវបានធ្វើឡើងដោយសកលវិទ្យាល័យប៉ុណ្ណោះក្នុងការលើកតំកើងកម្មវិធីពួក គេ។សិស្សវិទ្យាល័យកម្រនឹងមានឱកាសក្នុងការទទួលការណែនាំអំពីជម្រើសសិក្សានិង មាគ៌ា វិជ្ជា ជីវៈ។ កម្មវិធីនែនាំនេះនឹងធ្វើជាស្ពានរវាងវិទ្យាល័យ និងសកលវិទ្យាល័យ។

អ្នករៀបចំកម្មវិធីមានបទពិសោធន៍ខាងយុវជនដែលមានទំនាក់ទំនងជាមួយវិទ្យាល័យនិង សកលវិទ្យាល័យនិងធ្លាប់រៀបចំព្រឹត្តិការណ៍ដូចគ្នានេះ។វាគ្មិនកិត្តិយសអាចរួមមានអតីតនិង សិស្សឆ្នើមបច្ចុប្បន្នដែលកំពុងសិក្សាឬកាន់តំណែងសំខាន់ណាមួយក្នុងរដ្ឋាភិបាលវិស័យឯក ជន ឬអង្គការក្រៅរដ្ឋាភិបាល។ សិស្សពី ថ្នាក់ទី១០ ដល់ទី១២ ជាគោលដៅរបស់យើង។ ទោះបីជាយ៉ាងណា សិស្សដែលឈប់ពីកាសិក្សាក៏ត្រូវ បានអញ្ជើញឲ្យចូលរួមផងដែរ។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ