គណៈកម្មាធិការប្រឹក្សា

គណៈកម្មាធិការប្រឹក្សាចំនួនដប់ ត្រូវបានបង្កើតឡើងដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនិងភាពសមស្រប នៃកម្មវិធីនីមួយ។គណៈកម្មាធិការនីមួយៗគឺជាអ្នកទទួលខុសត្រូវ សម្រាប់កម្មវិធីនីមួយៗ។ សមាជិក គណៈ កម្មាធិការនឹងត្រូវធ្វើការជាអ្នកស្ម័គ្រចិត្ត។ សមាជិកគណៈកម្មាធិការក៏នឹងត្រូវ ទទួល ខុសត្រូវចំពោះ ការធានាគុណភាពកម្មវិធីបណ្តុះបណ្តាល និងសម្ភារៈអប់រំលើ ប្រព័ន្ធអេឡិច ត្រូនិច តាមរយៈការពិភាក្សា យោបល់។អ្នកជំនាញដែលមានសមាសភាព ខ្ពស់ៗដែលឋិត ក្នុងវិស័យដែលពាក់ព័ន្ធកំពុងបំពេញការងារ អោយស្ថាប័នរដ្ឋា ភិបាល ភ្នាក់ងារអង្គការ សហប្រជាជាតិ ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងវិស័យ ឯកជន ត្រូវបាន ជ្រើសរើស ជាសមាជិកគណកម្មការនេះ។

បញ្ជីសមាជិកនៅក្នុងគណៈកម្មាធិការប្រឹក្សានីមួយៗ:

  • គណៈកម្មាធិការភាសាអង់គ្លេស
  • គណៈកម្មាធិការបច្ចេកវិទ្យាពត៌មាន
  • គណៈកម្មាធិសហគ្រិនភាព
  • គណៈកម្មាធិការស្រាវជ្រាវ
  • គណៈកម្មាធិការបំនិនជីវិត និងការច្នៃប្រឌិត
  • គណៈកម្មាធិការកសិកម្ម
  • គណៈកម្មាធិការគណិតវិទ្យា
  • គណៈកម្មាធិការភាសាខ្មែរ
  • គណៈកម្មាធិការសណ្ឋាគារទេសចរណ៍ និងបដិសណ្ឋារកិច្ច
  • គណៈកម្មាធិការផលិតកម្ម

សមាជិក:

លោក​ ស៊ឹមគង់

លោកស៊ឹមគង់មានបទពិសោធវិជ្ជាជីវៈយ៉ាងទូលំទូលាយជាមួយរដ្ឋាភិបាលក្រុមហ៊ុនឯកជន និងអង្គការមិន មែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។លោកបានបញ្ចប់បរិញ្ញាបត្រ័អប់រំ ជំនាញគណិតវិទ្យាពីសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ។លោកបានធើ្វគ្រូបង្រៀនគណិតវិទ្យា រយៈពេលបីឆ្នាំធើ្វការនៅក្នុងក្រុមហ៊ុនជាតិនិងអន្តរ ជាតិរយៈពេលប្រាំបីឆ្នាំនិងប្រាំបីឆ្នាំទៀត នៅក្នុងអង្គការក្រៅរដ្ឋាភិបាល។

ដោយទទួលបានបទពិសោធន៍គ្រប់គ្រងនិងជំនាញផ្សេងៗទៀតជាមួយក្រុមហ៊ុននិងអង្គការ មិនមែន រដ្ឋាភិបាលបានអនុញ្ញាតឱ្យគាត់ក្លាយជាអ្នកពិគ្រោះយោបល់ឯករាជ្យមួយ។ នៅឆ្នាំ ២០០៧លោកបានទទួលអនុបណ្ឌិតរដ្ឋបាលអាជីវកម្មមួយនៅក្នុងផែ្នកគ្រប់គ្រងទូទៅពីសា កលវិទ្យាល័យបៀលប្រាយនៅក្នុងរាជធានី ភ្នំពេញ។

ចាប់ពីឆ្នាំ២០១០មកទល់សព្វថ្ងៃគាត់បាននិងកំពុងផ្ដល់សេវាប្រឹក្សាពិគ្រោះយោបល់មួយចំ នួនទៅអង្គការ មិនរកប្រាក់ចំណេញ សមាគមន៏និងក្រុមហ៊ុនឯកជននានា។ បច្ចុប្បន្ននេះ គាត់កំពុងផ្តល់នូវប្រឹក្សាយោបល់ ដល់អង្គការរីខូហ្វ–មជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃ ឈើ ដែលមាននាទីជាអ្នកឯកទេសខាងអភិវឌ្ឍន៍ អាជីវកម្ម សម្រាប់គម្រោងគ្រប់គ្រង ព្រៃឈើដោយនិរន្តភាពដែលជាគម្រោងមួយនៃអង្គការសហប្រជាជាតិដែលអនុវត្តដោយ រដ្ឋបាលព្រៃឈើ។ ក្រៅពីនេះលោកក៏ជាអ្នកសំរបសំរួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម មួយរបស់សហព័ន្ធសមាគមន៍កសិករលើកកំពស់សហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅ កម្ពុជា(ស.ស.ក)។

មានបទពិសោធន៍និងជំនាញដូចខាងលើ លោកស៊ឹម គង់ត្រូវបានអង្គការមិនមែនរដ្ឋាភិ បាលមួយឈ្មោះ«អង្គការអប់រំស្តីពីការរស់នៅជាមួយបរិស្ថានកម្ពុជា»ផ្តល់កិតិ្តយសជាសមា ជិកក្រុមប្រឹក្សាភិបាល តាំងពីឆ្នាំ ២០១០។ក្នុងនាមជាសមាជិកក្រុមប្រឹក្សាយោបល់ លោកបានចែក ចែក រំលែកបទពិសោធន៍ដ៏មានតម្លៃអំពី ការងារគ្រប់គ្រងអង្គការ ការងារកសាង និងគ្រប់គ្រងគម្រោងនិង វិធីសាស្រ្តការអភិវឌ្ឍសហគមន៍ជាដើម។

លោក​ ផេង សៅឆេង

លោក ផេង សៅឆេង បានចូលរួមជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាសម្រាប់បច្ចេកវិទ្យា ពត៌មាន វិទ្យារបស់ Plus Education (ផ្លាស) ក្នុងឆ្នាំ ២០១៣នេះ។ គាត់ជាស្ថាបនិកមួយរូប នៃ អង្គភាព គំនិតផ្តួចផ្តើម យុវជនវិស័យបច្ចេកវិទ្យា និងជាបេក្ខជនយ៉ាងសកម្មនៅក្នុង កម្មវិធីយុវជនឆ្នើម (YLC) និងអ្នកបន្តវេន ដែល ជាកម្មវិធីនៃវិទ្យាស្ថានសាធារណៈអន្តរជាតិ (IRI)។ លោកក៏បានធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍យុវជនអាស៊ីជា ច្រើន នៅក្នុងប្រទេសកូរ៉េ ខាងត្បូង ចិន និងប្រទេសម៉ាឡេស៊ី។

លើសពីជាអ្នកតំណាងខេត្តរបស់ក្រុមប្រឹក្សាយុវជនកម្ពុជាបច្ចុប្បន្នលោកបម្រើការជានាយក​ ប្រត្តិ​បត្តិមជ្ឈមណ្ឌលយុវជនសម្រាប់ការអភិវឌ្ឍន៍។​បទពិសោទន៍ទាំងនេះបានផ្តល់​អោយ លោកនូវជំនាញជាច្រើនដូចជាការទំនាក់ទំនងសង្គមការគ្រប់គ្រងវដ្តគម្រោងការសរសេរ របាយការ​ណ៍ការស្ទង់មតិ ការវាយ តម្លៃ ការទំនាក់ទំនង និងការគ្រប់គ្រងទំនាក់ ទំនង។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស(TEFL)ពីសាកល វិទ្យាល័យអាស៊ី អឺរ៉ុប។បច្ចុប្បន្ននេះលោកកំពុងតែបន្តការសិស្សាភាសាអង់គ្លេសមជ្ឈ មណ្ឌលអូស្ត្រាលីសម្រាប់ ការអប់រំ នៅក្នុងរាជធានីភ្នំពេញ និងកំពុងសិក្សាដើម្បីក្លាយជា សមាជិកអ្នកអាជីព របស់អង្គការផ្តួចផ្តើមសាសនារួម។

លោក ប៉ិច ពិសី

លោក ប៉ិច ពិសី គឺជាគ្រូបង្វឹកដែលមានសញ្ញាបត្រ នៅសាលា School of Oriental and African Studies (SOAS នៅសាកលវិទ្យាល័យក្រុងឡុង ដែលគាត់បានបង្រៀនភាសា ខ្មែរដល់សិស្សនិស្សិតបរទេស។ លោកពេជ្រ ពិសីទទួលបានសញ្ញាបត្រអនុបណ្ឌិ ផ្នែក សកល ភាវូបនីយកម្មអភិវឌ្ឍន៍ និងការផ្លាស់ប្តូរពី សាកលវិទ្យាល័យ Westminsterដែល មានទីតាំងស្ថិតនៅក្នុងចក្រភពអង់គ្លេសដែលគាត់បានធ្វើការជាទីប្រឹក្សាផ្នែកបណ្តាញសម្រា ប់អង្គការសប្បុរសធម៌មួយនៅក្រោម London Borough of Haringey។

លើសពីនេះទៀត លោកពេជ្រ ពិសីជាអ្នកអនុវត្តន៍អាជីព ដែលមានសម្ថភាព ខ្ពស់ក្នុងវិស័យ អភិវឌ្ឍន៍ គ្រប់ គ្រងកម្មវិធី វាយតម្លៃកម្មវិធី គ្រប់គ្រងធនធានមនុស្ស ប្រមូលធនធានសំរាប់ មូលនិធិ និងផ្តល់ដំបូន្មាន យុទ្ធសាស្រ្ត។

បច្ចុប្បន្ន លោកគឺជានាយកកម្មវិធីរបស់អង្គការតម្លាភាពអន្តរជាតិដែលគាត់កំពុងផ្តល់ការ ណែនាំ និងទិស ដៅជាយុទ្ធសាស្រ្ត លើការរចនា ការអនុវត្តន៍ និងការត្រួតពិនិត្យ លើកម្មវិធី យុទ្ធសាស្រ្តស្នូលបួនរបស់ អង្គការនេះ។ លើសពីនេះទៀតលោកពេជ្រ ពិសី ជាអ្នកប្រឹក្សា យោបល់ការអភិវឌ្ឍន៍អាជីវកម្មដ៏ល្បី។ លោកបានប្រតិបត្តិការគម្រោងបង្កើតប្រាក់ចំណូល "កម្មវិធីគាំទ្រការច្នៃប្រឌិតឧស្សាហកម្ម" របស់កម្មវិធី អភិវឌន៍្ឍអង្គការសហប្រជាជាតិ (UNDP) ដោយជោគជ័យ ។

នៅក្នុងឆ្នាំ២០១០លោកពេជ្រពិសីបានបង្កើតសណ្ឋាគារផ្កាយបី"សួនច្បារតូច"ដោយជោគ ជ័យ។សួនច្បារ កំពុងតែដំណើរការយ៉ាងពេញលេញ និងកាន់តែពេញនិយមនៅក្នុងរាជ ធានីភ្នំពេញ។ លោកនៅ មានមហិច្ឆតា ចង់ពង្រីកគម្រោងនេះទៅទីតាំងផ្សេងៗទៀតនៅ ក្នុងរាជធានីភ្នំពេញ និងនៅកន្លែងដ៏ទៃ ទៀត។

លោក បណ្ឌិតហេង ម៉េង

លោកបណ្ឌិតហេង ម៉េងទទួលបានសញ្ញាបត្រ បណ្ឌិតផ្នែកអប់រំវិទ្យាសាស្រ្តនៅក្នុងការវិភាគ បរិស្ថាន និង គីមីវិទ្យានៅឯ Hyogo University of Teacher Education (ប្រទេសជប៉ុន) និងអនុបណ្ឌិតវិទ្យាសាស្រ្ត នៅក្នុងការវិភាគគំរូបរិស្ថាន និងគីមីវិទ្យានៅ Naruto University of Education(ប្រទេសជប៉ុន)។

គាត់មានបទពិសោធន៍នៅក្នុងវិស័យអប់រំច្រើនជាង១៧ ឆ្នាំមកហើយ គឺជា អ្នកនិពន្ធ នៃការបោះពុម្ភផ្សាយ វិទ្យាសាស្រ្ត និងអត្ថបទសន្និសីទមួយចំនួន។ លោកបានបំរើការជា សមាជិកមួយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (ACC) និងជាសាស្ត្រាចារ្យ ផ្នែកវិធីសាស្រ្តស្រាវជ្រាវ និងជាព្រឹទ្ធ បុរសនៃមហាវិទ្យាល័យមនុស្សជាតិ ភាសាវិជ្ជា និងសិល្បៈ របស់ សាកលវិទ្យាល័យ ឯកទេសនៃ កម្ពុជាដែលគាត់បំរើជាសមាជិកម្នាក់នៃគណៈកម្មាធិការបរមាធិប្បាយ សម្រាប់ កម្មវិធីបណ្ឌិត។

បច្ចុប្បន្នលោកគឺជាសមាជិកនៃបុគ្គលិកបច្ចេកទេសនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា មួយដែលគាត់ បានជួយផ្នែកបច្ចេកវិទ្យាពត៌មាន និងគមនាគមន៍ដើម្បីរៀបចំ និងអភិវឌ្ឍន៍ កម្មវិធីសិក្សាសំរាប់នាយក ដ្ឋានវិស្វកម្មជនបទ។ គាត់គឺជាសមាជិកគណៈកម្មាធិការ វាយតម្លៃកម្មវិធីសិក្សាសម្រាប់សៀវភៅសិក្សានៅ វិទ្យាល័យក្នុងប្រទេសកម្ពុជា។

លោកក៏ជាអ្នកចាស់ព្រឹទ្ធិចារ្យណែនាំសិស្សពូកែកម្ពុជា ជាប្រធានក្រុមនិងជាតំណាងនៃក្រុម ជម្រើសជាតិ កម្ពុជានៅក្នុងបរទេស (២០០៦-២០១១) សម្រាប់ការប្រកួត វិទ្យាសាស្ត និងផែនដីវិទ្យាអន្តរជាតិ Olympiad។ លោកមានបទពិសោធន៍បង្រៀនសិស្សវ័យក្មេង និងចំណាស់ចាប់ពីសាលាបឋមដល់ថ្នាក់ឧត្តម ។

លោក យី ឡង់ឌី

លោក យី ឡង់ឌី បច្ចុប្បន្នកំពុងធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមួយដែលហៅថា ACTED PSF ជាប្រធានភស្តុភារ។ លោកមានបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្តប្រាំមួយ ឆ្នាំជាមួយអង្គការជាច្រើននៅ ប្រទេសកម្ពុជា រួមមាន AIESEC ជាអង្គការយុវជនអន្ដរជាតិ មួយដែលលោកបានបម្រើការជា តំណាង ប្រទេស / ប្រធានថ្នាក់ជាតិ។

លោកបានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យបញ្ញាសាស្រ្តាកម្ពុជា និងសញ្ញា បត្របង្រៀនភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស។ លោក ឡង់ឌី មានបទ ពិសោធន៍ ធ្វើដំណើរ ទៅបណ្តាប្រទេសលោកខាងលិច និងអាស៊ីជាច្រើនដោយសារតែ មានសមត្ថភាពភាសាអង់គ្លេសខ្ពស់របស់ លោក (IELTS = ៨.០) ។ មកដល់ពេលនេះ លោកមានអាយុ ២៤ឆ្នាំ និងមានសុបិន្តធ្វើដំណើរ ទៅកាន់ប្រទេសចំនួន ២៥ នៅពេល លោកមានអាយុ ២៥។

ជាមួយនឹងឱកាសក្នុងការធ្វើដំណើរធ្វើការជាមួយជាតិសាស្រ្តផ្សេងៗ ការបញ្ចប់ការសិក្សាពី សាកលវិទ្យា ល័យល្អៗ និងការទំនាក់ទំនងជាមួយមនុស្សមកពីមិនតិចជាង ៥០ ប្រទេស លោកបាន មានជំនឿយ៉ាង មាំថាការអភិវឌ្ឍន៍ខ្លួន និងការបំពេញនូវសក្តានុពលមួយតាម រយៈការចូលរួមជាមួសកលលោក បានផ្តល់ ឥទ្ធិពលធំធេងជាងការនៅដាច់តែឯង។


វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ