អំពីPlus Education (ផ្លាស)

PlusEducation(ផ្លាស)ប្រតិបត្តិការជាផ្នែកមួយនៃមូលនិធិប្រយុទ្ឋ(មូលនិធិសម្រាប់ប្រជាជន​ក្រីក្រ)ដែលជាអង្គការមិនមែនរដ្ឋាភិបាលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណា​ចក្រកម្ពុជានៅក្នុងឆ្នាំ​២០១០។PlusEducation(ផ្លាស)ត្រូវបានបង្កើតឡើងជាស្ថាប័នអប់រំមួយ​​​ ដើម្បីផ្តល់ការអប់រំប្រកប​ដោយគុណភាពនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវ​ការនៃវិស័យ​ ជំនួញដែលវិវឌ្ឍន៍បច្ចុបន្ន។PlusEducation(ផ្លាស)ផ្ដល់នូវការអប់រំតាមរយៈប្រព័ន្ធ​អេឡិចត្រូ​ និចដើម្បីបំពាក់បំប៉នសិស្សគ្រប់វ័យនិងមនុស្សពេញវ័យនូវជំនាញដែលចាំបាច់សំរាប់ក្រុមហ៊ុន អាជីវកម្ម និងឧស្សាហកម្មនៅលើពិភពលោក។

ដោយគុណភាពនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនៃវិស័យជំនួញដែលវិវឌ្ឍន៍ បច្ចុបន្ន។PlusEducation(ផ្លាស)ផ្ដល់នូវការអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិចដើម្បីបំពាក់ បំប៉នសិស្សគ្រប់វ័យនិងមនុស្សពេញវ័យនូវជំនាញដែលចាំបាច់សំរាប់ក្រុមហ៊ុនអាជីវកម្ម និងឧស្សាហកម្មនៅលើពិភពលោក។

មជ្ឈមណ្ឌលរបស់យើងផ្តល់នូវវគ្គសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដែលបង្រៀនដោយគ្រូ បង្រៀនមានសម្ថភាពខ្ពស់។វគ្គសិក្សានេះត្រូវបានរៀបចំឡើងដើម្បីជំរុញការច្នៃប្រឌិត ក្នុងការអភិវឌ្ឍន៍ខ្លួន ការអភិវឌ្ឍន៍ អាជីព និងភាពជាសហគ្រិន។Plus Education(ផ្លាស) គឺជាវេទិកាសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក​ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែល ប្រើប្រាស់

វិធីសាស្រ្តបង្រៀននិងរៀនដែលមានលក្ខណៈរស់រវើកនិងទាក់ទាញ។ពួកយើងជឿជាក់ ថាលើសកល

យើងជឿជាក់ថាលើសល៖

  • ទទួលគ្រប់គ្រងវិភាគដោយល្អិតល្អន់និងប្រើប្រាស់ពត៌មានក្នុងវិធីផ្សេងៗគ្នា។
  • ប្រើប្រាស់ភាសាអង់គ្លេសជាមធ្យោបាយទំនាក់ទំនងអោយមានប្រសិទ្ធិភាពជាមួយ នឹងប្រជាជនដទៃនៅទូទាំងពិភពលោកនេះ។
  • គិតដោយល្អិតល្អន់និងសមហេតុផលដើម្បីធ្វើការសម្រេចចិត្តអោយបានល្អបំផុត។
  • សម្របខ្លួនទៅនឹងការផ្លាស់ប្តួរ និងការងារក្នុងសង្គមពហុវប្បធម៌មួយ។
  • អភិវឌ្ឍន៍ជំនាញក្នុងការដោះស្រាយបញ្ហាការធ្វើផែនការយុទ្ធសាស្រ្តនិងគ្រប់គ្រដំ ណើរការ។

ដើម្បីស្ថាបនានិងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅលើពិភពលោកនេះយើងគ្រប់គ្នាត្រូវតែ មានចិត្តស្រឡាញ់និងចាត់ទុកការសិក្សាជាផែ្នកមួយនៃជីវិតរបស់ពួកយើងដើម្បីទទួលបាន ជំនាញយ៉ាងទូលំទូលាយ នៅក្នុងការវិភាគការគិតលំអិត និង ការដោះស្រាយបញ្ហា។ ដូច្នេះ Plus Education(ផ្លាស)មានមោទនៈភាពនាំមកជូននូវការអប់រំដោយឥតគិតថ្លៃតាមរយៈប្រ ព័ន្ធអេឡិចត្រូនិចដើម្បីជួយដល់សិស្សនិស្សិតនិងសាធារណៈជនទូទៅដើម្បីអភិវឌ្ឍន៍ខ្លួនក្នុង មុខជំនាញដូចជា៖

  • ភាសាអង់គ្លេស:ផ្តោតលើជំនាញចំនួនបួនចម្បង:ការនិយាយការស្តាប់ការសរសេរ និងការអាន ពីថ្នាក់ដំបូងដល់ថ្នាក់ខ្ពស់។
  • ពត៌មានវិទ្យាៈផ្ដោតលើបីចំនុច:កម្មវិធីប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមការសរសេរ កម្មវិធី និងរចនាគេហទំព័រ។
  • គណិតវិទ្យាៈផ្តោតលើមេរៀនការអនុវត្តនិងលំហាត់សម្រាប់សិស្សថ្នាក់ទី១២ដើម្បី ត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់ជាតិរបស់ពួកគេ។
  • កសិកម្មៈ ផ្តោតលើការចិញ្ចឹមសត្វ រៀបចំសួនច្បារនិង ការដាំដំណាំ។
  • ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរួមមានផ្នែកមេកានិច(ម៉ាស៊ីនត្រជាក់សេវារថយន្ត អគ្គិសនី)សំណង់(ផ្នែកលាបកំបោរ ផ្នែកជាងឈើ-រដុបនិងបញ្ចប់)ផ្នែក​ជួសជុល ទុយូទឹកនិងកាត់ដេរ។

វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ